ឆេះរថយន្តក្រុង​ដឹក​អ្នកដំណើរ​​ក្រុមហ៊ុន រិ​ទ្ធិ​មុនី ស្លាប់​ម្នាក់ របួស​ច្រើន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2016 ក+ ក-

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ត្រូវបាន​ឆ្លង់​ចរន្ត​ភ្លើង​បង្ក​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​បណ្តាល​ឲ្យ​មាន​អ្នកដំណើរ​ស្លាប់​ម្នាក់ និង​របួស ជាច្រើន​នាក់ នៅ​ចំណុច​ខាងជើង​រង្វង់​មូល​នាង​រំសាយសក់ ស្ថិតក្នុង ក្រុមទី​៨ ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ធ្វើដំណើ​ចេញពី​ចំណត់​រថយន្តក្រុង​ផ្សារ​ភូ​ពុ​យ​ក្រុង​បាត់ដំបង​បាន​ប្រមាណ​ជាង​២​គីឡូម៉ែត្រ​ជួប​ព្រឹត្តិការ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៦​។
​រីឯ​អ្នករងរបួស​ធ្ងន់​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​ជួយសង្គ្រោះ​ជីវិត ។ រហូតមកដល់​ម៉ោង​នេះ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ព័​ត៍​មាន​ពី​អ្នករួមដំណើរ​ជា​ក្នុង​ហេតុ​មួយ​នេះ​ពី​អ្នករងគ្រោះ មួយចំនួន​ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​ពី​ការផ្ទុះ​ឆេះ​រថយន្ត​ក្នុង​ហេតុការណ៍​នេះ​និង​ទូទាត់​ថ្លៃ​ខូចខាត​ផ្សេងៗ ផងដែរ​៕

13956824_1747823248789571_597428418_n13956959_1747823175456245_556002452_n