នគរ​បាលអន្តោប្រវេសន៍​​បណ្តេញ​ជនជាតិ​ចិន​២១​នាក់ចេញ​ពី​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ជនជាតិ​ចិន​ចំនួន​២១​នាក់ ត្រូវបាន​នគរបាល​អ​ន្តោ​ប្រវេសន៍​បណ្តេញចេញ​ពី​ប្រទេស​កម្ពុជា​បន្ទាប់ពី​បង្ក្រាប និង​ចាប់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​លួច​បើក Game Online ដែល​ការបណ្តេញចេញ​នេះ​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៦​នេះ កម្លាំង​របស់លោក ក្រោយ​បញ្ចប់​ការបំពេញ​បែបបទ​រួចមក​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​ដែល​ត្រូវ​បណ្តេញចេញ​ទាំ​២១​នាក់​នោះ​មាន​ស្រី​៤​នាក់​។ លោក​បញ្ជាក់ថា ជន​ជាតិចិន​ទាំងនេះ​ត្រូវបាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៥ ខែសីហា នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស បើក​ល្បែង​អន​ឡាញ (Game Online) ដោយ​ខុសច្បាប់​។​
​សូមបញ្ជាក់ថា កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្ដោប្រវេសន៍ បាន​បន្ដ​ប្រតិបត្តិ​ការចុះទៅ​ឃាត់​ខ្លូន ជនជាតិ​ចិន​ប្រុស​-​ស្រី​២១​នាក់ ដែល​បាន​បើក​ល្បែង​អន​ឡាញ និង​ធ្វើការ​ដោយ​គ្មាន​សៀវភៅ​ការងារ នៅ​ល្ងាច​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រោម​ការ​សម្រប​ស​ម្រូ​លពី លោក សៀង សុខ ជា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​សហការ​ជាមួយ កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​ផងដែរ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្ដថា ជនជាតិ​ចិន​ទាំង​២១​នាក់​នេះ ក្នុងនោះ​ស្រី​៤​នាក់ ហើយ​ត្រូវបាន​ឃាត់ខ្លួន​ពីបទ បើក​កន្លែង​ល្បែងភ្នាល់​តាម Internet និង​ក្នុងនោះ​ពិនិត្យឃើញ មាន​លិខិតឆ្លងដែន​២២​ក្បាល ប្រើប្រាស់​ទិដ្ឋាការ​E នៅមាន​សុពលភាព រយៈពេល​មួយឆ្នាំ តែ​គ្មាន​សៀវភៅ​ការងារ​៕

fn-2016-08-07-08-59-31-0fn-2016-08-07-09-05-38-0fn-2016-08-06-14-18-06-10