រាជធានីភ្នំពេញ៖ក្រឡាបញ្ជីតុលាការកំពូលលោក វ៉ាត ពិសិដ្ឋ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ សម្រេចឃុំខ្លួនក្រោមការចោទប្រកាន់ពីបទវិតិក្រម និង រំលោភអំណាច។ ការសម្រេចនេះធ្វើឡើងនៅម៉ោងជាង៥ និង០០ល្ងាច ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦។
លោក លី សុផាណា បានឱ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការសើបសួរដោយចោទប្រកាន់ឈ្មោះ វ៉ាត វិសិដ្ឋ ពីបទវិតិក្រម និងបទរំលោភអំណាច តាមបញ្ញត្តិមាត្រា៥៩២ មាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌមាត្រា៣២ និងមាត្រា៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ។
គួរបញ្ជាក់ថា លោក វ៉ាត ពិសិដ្ឋ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ដោយសង្ស័យថា មានការពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងការបំពេញការងារ ហើយត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយមកតុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃទី០៧ សីហា៕