សាលដីកា​លើសំណុំរឿង​ក្រុមគ្រួសារ​លោក ថោង សារ៉ាត់ នឹង​ប្រកាសនា​ថ្ងៃទី​១៥ សីហា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មន្ត្រី​តុលាការ​កំពូល​បាន​ថ្លែង​ឲ្យ​ដឹងថា បន្ទាប់ពី​បើកសវនាការ​ជំនុំជម្រះ ក្រុមគ្រួសារ​លោក ថោង សារ៉ាត់ រួមមាន​៖ ម្តាយ ឪពុក និង លោក ថោង សារ៉ាត់ ពីបទ​រក្សាទុក​អាវុធ​ខុសច្បាប់​ចំនួន​១១​ដើម​, តុលាការ​សម្រេច​នឹង​ប្រកាស​សាលដីកា លើ​រឿងក្តី ក្រុមគ្រួសារ​ថោង សារ៉ាត់ នៅ​ថ្ងៃទី​១៥ ខែសីហា ខាងមុខនេះ​។​
​យោងតាម​ដីកា​បង្គាប់​ឲ្យ​យក​ខ្លួន​របស់​តុលាការ​កំពូល​បង្ហាញថា សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក ឌុ​ច គឹម​សន ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល ជា​តំណាង​មហាអយ្យការ ។​
​ជនជាប់ចោទ​ក្នុង​សំណុំ​រឿងនេះ រួមមាន​លោក ថោង សារ៉ាត់ ហៅ​ជិន អាយុ​៣៨​ឆ្នាំ អតីត​មាន​ងារ​ជា​ឧកញ៉ា និង​ជា​ម្ចាស់​បុរី ៩៩៩ ឪពុក​ឈ្មោះ ថោង ចំរើន ហៅ តាំង ចំរើន អាយុ​៦៣​ឆ្នាំ និង​ម្តាយ​ឈ្មោះ កែវ សារី អាយុ​៥៥​ឆ្នាំ​។​
​គួរ​បញ្ជាក់ថា នៅ​ព្រឹក​នេះ​តុលាការ​កំពូល​បាន​បើកសវនាការ​ជំនុំជម្រះ ក្រុមគ្រួសារ​លោក ថោង សារ៉ាត់ រួមមាន​៖ ម្តាយ ឪពុក និង លោក ថោង សារ៉ាត់ ពីបទ​រក្សាទុក​អាវុធ​ខុសច្បាប់​ចំនួន​១១​ដើម ។ ប៉ុន្តែ​លោក ថោង សារ៉ាត់ អតីត​មាន​ងារ​ជា​ឧកញ៉ា និង​ជា​ថៅកែ​បុរី​៩៩៩ ពុំបាន​បង្ហាញខ្លួន​នៅ​តុលាការ​នោះទេ​៕

fn-2016-08-08-09-09-17-1fn-2016-08-08-09-09-17-0