ដោយ៖ ប៉ែន សុផល
បាត់ដំបង៖រដ្ឋបាលសាលាខេត្តបាត់ដំបងសម្រេចគាំទ្រលើសកម្មភាពរបស់យុវជនដែលជាសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងខេត្តបាត់ដំបងដែលមានលោក ហ៊ុន ម៉ានី ជាប្រធានគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា។
ការប្រកាសគាំទ្ររបស់លោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនេះធ្វើឡើងនៅក្នុងពិធីប្រកាសស្តីពីការកែសម្រួល និងបំពេញសមាសភាពគណៈកម្មាធិកាសហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី០៦ ខែសីហា នៅក្នុងសាលាខេត្តបាតដំបង។ នៅក្នុងពិធីនោះក៏អញ្ជើញចូលរួមពីសំណាក់លោក ហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាព្រមទាំងមន្ត្រីរាជការក្នុងសាលាខេត្ត និងយុវជនយុវតីយ៉ាងច្រើន។
លោកបន្តថា សកម្មភាពរបស់យុវជនដែលជាសហភាពសហព័ន្ធយុវជនកម្ពុជាអាចមានតួនាទីយ៉ាងផុះផុលលើគ្រប់វិស័យដែលជាសរសរទ្រួងនៃប្រទេសជាតិនិងជាសរសៃឈាមនៃសេដ្ឋកិច្ចសង្គមផងដែរ។លោកបន្តថា កន្លងមកបានចេញសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាមកពីស្រុកទាំង១៤ក្នុងខេត្តបាត់ដំបងព្រមទាំងបានចេញសេចក្តីសម្រេចទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជានៅតាមគ្រិះស្ថានអប់រំមធ្យមសិក្សាចំនួន០២ និងវិទ្យាល័យចំនួន២០ទូទាំងខេត្ត បូករួមទាំងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រៃកូនខ្លាខេត្តបាត់ដំបង វិទ្យស្ថានពហុបច្ចេកទេសតេជោសែនភូមិភាគបាត់ដំបង និងមញ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈព្រៃកូនខ្លាខេត្តបាត់ដំបងដែលជារចនាសម្ព័ន្ធទាំងនេះចំណុះអោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។ ទន្ទឹមនេះស្របតាមរយៈលិខិតលេខ៣០៨/១៥ស.ស.យ.កចុះថ្ងៃទី២៤ ខែមីនាឆ្នាំ២០១៥របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស.ស.យ.កស្តីពីការអនុញ្ញាតិចុះអនុស្សារណៈយោគយល់គ្នារវាងគណះកម្មាធិការស.ស.យ.កខេត្តបាត់ដំបង និងសកលវិទ្យាល័យនានាក្នុងខេត្តនិងស.ស.យ.កខេត្តបានចុះអនុស្សារណះយោគយល់គ្នានិងបង្កើតបានជារចនាសម្ព័ន្ធជាមួយសកលវិទ្យល័យបាត់ដំបងនិងសកលវិទ្យាល័យអន្តរជាតិសាខាខេត្តបាត់ដំបងជាច្រើនមកហើយ។
លោកបន្តថាគណះអចិន្ត្រៃយ៍នៃគណះកម្មាធិការនិងត្រូវបានកំពង់បន្តនៅកិច្ចសហការរៀបចំរចនាសម្ព័ន្ធនៅតាមបណ្តាឃុំសង្កាត់និងមន្ទីរ.អង្គភាពរបស់ប្រជាពលរដ្ឋព្រមទាំងសកលវិទ្យាល័យនានាបន្តទៀត។ក្នុងពិធីនោះដែរលោកហ៊ុន ម៉ានីបានគួសបញ្ជាក់ទៅលើយុវជនយុវតីផងដែរថាថ្វីត្បិតប្រទេសយើងមានសន្តិភាពនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យក៍ពិតមែនតែបើខ្វះកម្លាំងពីយុវជនយើងក៍ពុំទាន់គ្រប់គ្រាន់នោះទេដូច្នេះក្នុងនាមជាយុវជនយុវតីដែលជាកម្លាំងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាយើងត្រូវជួយជ្រុំជ្រែងលើគ្រប់វិស័យដែលរាជរដ្ឋាភិបាលកំពង់តែប្រឹងប្រែងពីបាតដៃទទេរហូតដល់រីកដុះដាលរាល់សមិទ្ធិផលដល់បច្ចុប្បន្នលោកបន្តថាយុវជនគឺជាសរសរដ៍រឹងមាំហើយក៍ជាសរសៃឈាមនៃសេដ្ឋកិច្ចសង្គមផងដែរ។
លោកបានថ្លែងអំអរគុណចំពោះអាជ្ញាធរខេត្តដែលមានលោកច័ន្ទសុផលជាអភិបាលជាថ្នាក់ដឹកនាំដ៍ឆ្នើមនិងមានកិច្ចសហការផ្សាភ្ជាប់ជាមួយយុវជនយុវតីដែលទំពាំងស្នងឬស្សីឲ្យកាន់តែមានសកពលខ្ពស់បន្ថែមទៀតឆ្លៀតក្នុងឱកាសនេះដែរនៅរសៀលថ្ងៃនេះលោកហ៊ុន ម៉ានីក៍បានអញ្ជើញចូលរួមសួរសុខទុក្ខសិស្សានុសិស្សយុវជនយុវតីព្រមទាំងលោកគ្រូអ្នកគ្រូនៅសាលាវិទ្យល័យសម្តចឪផងដែរ៕
អភិបាលខេត្តប្រកាសគាំទ្រសកម្មភាពរបស់យុវជនក្នុងសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងខេត្តបាត់ដំបង