បញ្ជូន​សន្តិសុខ GSS ម្នាក់​ទៅ​តុលាការ​ពីបទ​លួច​លុយ​៤០០៩​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ក្រោយពេល​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ថា​មាន​ករណី​អំពើរ​លួច​ភ្លាមនោះ​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​អាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ចុះ​ទៅដល់​ចំណុច​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅវេលា​ម៉ោង​១៧ និង​៣០​នាទី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៦​។​
ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ សេត គង់ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​ជា​សន្តិសុខ​ក្រុមហ៊ុន​GSS រស់នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​
យោងតាម​ជនរងគ្រោះ ឈ្មោះ ហ៊​ន សម្បតិ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​មុខរបរ បុគ្គលិក​ក្រុមហ៊ុន​បារី​ហ្វី​ន រស់នៅ​ភូមិ កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​បានអោយដឹងថា កាលពី​វេលា​ម៉ោង​១៦ និង​៥២​នាទី​ថ្ងែ​ទី​០៦ ខែសីហា ឆ្នាំ​២១០៦ នៅ​ចំណុច​ក្រុមហ៊ុន​បារី​ហ្វី​ន​ស្ថិតនៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​លួច​យកលុយ​ពី​ក្នុង​រថយន្ត ភ្លាមៗ​នោះ​ខ្លួន​បានធ្វើ​ការសាកសួរ និង​ប្តឹងទៅ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​
សមត្ថកិច្ច​ប្រាប់ថា បន្ទាប់ពី​នាំខ្លួន​យកមក​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​លួច​លុយ​បុគ្គលិក​ក្រុមហ៊ុន​ឈ្មោះ ហ៊​ន ស​ម្ប​តិ្ត ក្នុងកា​ប៊ិន​រថយន្ត​លើ​កៅអី​កណ្តាល​ពិតប្រាកដ​មែនហើយ​ជនសង្ស័យ​ក៏បាន​នាំ​សមត្ថកិច្ច​ទៅ​ចង្អុល​កន្លែង​ដែល​ខ្លួន​លួច​លុយ​លាក់ទុក​ក្រោម​គំនរ​ស្មៅ​នៅខាងមុខ​ក្រុមហ៊ុន​តែម្តង​។ ក្នុងនោះ​សម​ត្ត​កិច្ច​ធ្វើការ​ដកហូត​បាន​ប្រាក់​ចំនួន​៤០០៩​ដុល្លារ​(​បួន​ពាន់​ប្រាំបួន​ដុល្លារ​)​។​
បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​កំពុង​ឃាត់​នៅ​ការិយាល័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា​នេះ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

13987966_1748229615415601_1424149491_o13931716_1748229618748934_794224084_o13987824_1748229625415600_322843345_o