វាយប្រហារដោយគ្រាប់បែកនៅទីក្រុងតូក្យូមនុស្ស១៥នាក់របួស
តូក្យូ៖យ៉ាងហោចណាស់មនុស្ស១៥នាក់បានរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែក ខណៈដែលជនមិនស្គាល់មុខបានគប់ពីលើអគារជាន់ទី០៣ ទៅកាន់ក្រុមមនុស្ស ដែលកំពុងប្រមូលផ្តុំក្នុងពិធីបុណ្យមួយ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ប៉ូលិសប្រចាំតំបន់ បានបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសទាំងអស់នោះ ក៏មានក្មេងអាយុទើបតែ ០៦ឆ្នាំម្នាក់ផងដែរ។ ទូរទស្សន៍ NHK បានដកស្រង់សម្តីសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកឲ្យដឹងថា ជនមិនស្គាល់មុខបានគប់ គ្រាប់បែកភ្លើងពីលើអគារកម្ពស់ ០៣ជាន់ កាលពីយប់ថ្ងៃអាទិត្យ។
ប៉ូលិសក្រុងតូក្យូ បង្ហាញការសង្ស័យថា ករណីនេះអាចបណ្តាលមកពីជនបង្កថា អាចជាបុរសមានអាយុខ្ទង់ ៦០ឆ្នាំ ដែលលោកអាចមាន បញ្ហាសតិអារម្មណ៍ ហើយព្យាយាមធ្វើអត្តឃាតខ្លួនឯង៕