ខេត្តមណ្ឌលគិរី៖សត្វព្រៃសរុបជាងមួយរយគីឡូក្រាមត្រូវបានបង្ក្រាបដោយមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃស្រែពកកាលពីថ្ងៃទី០៦ ខែសើហារ ឆ្នាំ២០១៦ក្នុងនោះឃាត់ខ្លួនជនល្មើសបានចំនួន០៣នាក់ផងដែរ។
តាមប្រភពពីមន្ត្រីដែនជម្រកសត្វព្រៃស្រែពកបានឲ្យភ្នំពេញថ្មីដឹងនៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ ពេលកម្លាំងកំពុងល្បាតក៏ប្រទះឃើញរថយន្ត០១គ្រឿងម៉ាកកាមរីស្វិតមានមនុស្សចំនួន០៣នាក់នឹងមានដឹកសត្វព្រៃនៅក្នុងរថយន្តនោះ។
សត្វព្រៃដែលមន្ត្រីជំនាញរកឃើញរួមមាន៖សត្វត្រគួតចំនួន៤០ក្បាល ស្វាចំនួន០១ក្បាល ពពិច០១ ពស់ និងអណ្តើកចំនួន០៨ក្បាល។ក្នុងចំណោមជនសង្ស័យទាំង២នាក់ខាងលើជាបងប្អូនបង្កើតនឹងគ្នាទី១.ឈ្មោះ សម្បត្តិ វុទ្ធថា និងទី២.ឈ្មោះ សម្បត្តិ វុទ្ធីចំណែកក្មេងប្រុសម្នាក់ទៀតត្រូវបានដោះលែងទៅវិញព្រោះមិនទាន់គ្រប់អាយុ។
លោក ខៀវ ប៊ុនធឿន នាយរងដែនការពារជម្រកសត្វព្រៃស្រែពកឲ្យដឹងថា សត្វពស់ អណ្តើក ត្រគួតដែលចាប់បាននោះត្រូវបានយកទៅប្រលែងចូលក្នុងព្រៃក្នុងដែនការពារដើម្បីឲ្យសត្វទាំងនោះរស់នៅតាមធម្មជាតិរបស់វាវិញ៕