នាយក VOD ត្រូវ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​ករណី​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែលជា​ស្ថាប័ន​គ្រប់គ្រង​វិទ្យុ VOD ត្រូវបាន​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃទី​៩ ខែសីហា​នេះ ពាក់ព័ន្ធ​នឹង​សំណុំរឿង​អាស្រូវ​ផ្លូវភេទ​របស់ លោក កឹម សុខា ដែលមាន​ស្នេហា​លួចលាក់ ។​
​តាម​វិទ្យុ VOD ផ្សាយ​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ធា​ម ច័​ន្ធ​ពិសិដ្ឋ បាន​បង្គាប់​ឲ្យ​លោក ប៉ា ងួនទៀង ចូលខ្លួន​ក្នុងនាម​ជា​សាក្សី ដើម្បី​សាកសួរ​ជុំវិញ​ដំណើររឿង​សូកប៉ាន់​សាក្សី​ក្នុង​សំណុំរឿង​អាស្រូវ​លោក កឹម សុខា ខណដែល​ករណី​ដូចគ្នានេះ មាន​មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី គ​.​ជ​.​ប មួយចំនួន​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​សរ ។​
​យ៉ាងណាក៏ដោយ លោក ប៉ា ងួនទៀង បាន​ថ្លែង​ឲ្យ​ដឹងថា លោក​គ្មាន​អី​ត្រូវ​ព្រួយបារម្ភ​ទេ ព្រោះ​មើលទៅ ខ្ញុំ​អត់​មានការ​ពាក់ព័ន្ធ​អី ជាមួយ​សំណុំរឿង​លោក កឹម សុខា នោះទេ ដូច្នេះ​ខ្ញុំ​នឹង​ទៅតាម​ពេលវេលា​ដែលមាន​កំណត់​នៅក្នុង​ដីកា​៕

លោក-ប៉ា-ងួនទៀង