បណ្តេញជនជាតិអង់គ្លេស២នាក់ចេញពីកម្ពុជា
ខេត្តសៀមរាប៖កម្លាំងនគរបាលអន្ដោប្រវេសន៍ សហការជាមួយនាយកដ្ឋានច្រកទ្វារទី១ ប្រចាំអាកាសយាន្ដដ្ឋាន អន្ដរជាតិសៀមរាប នៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួនជនជាតិអង់គ្លេស២នាក់ប្ដីប្រពន្ធ ដែលរស់នៅខុសច្បាប់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត បានឲ្យដឹងថា ការឃាត់ខ្លួនជនជាតិអង់គ្លេស២នាក់ប្ដីប្រពន្ធ បន្ទាប់ពីរកឃើញថា ពួកគេបានលួចស្នាក់នៅលើសទិដ្ឋាការកំណត់ និងគ្មានលិខិតឆ្លងដែន។ លោកបញ្ជាក់ថា ដោយអនុវត្តតាមប្រកាសលេខ៥៨១៣ ប្រ.ក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ ជនបរទេសទាំង២នាក់ខាងលើនេះ ត្រូវបញ្ជូនទៅប្រទេសដើមវិញ៕