គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​២​នាក់ របួសធ្ងន់​ស្រាល​១០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង ប្រទេស​កើតឡើង​ចំនួន ៦​លើក (​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ រងរបួស​ធ្ងន់​៨​នាក់ និង​របួសស្រាល​២​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១០​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៧​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង និង​អ្នក​ថ្មើរជើង​ម្នាក់ ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៤​លើក​, ប្រជែង​គ្រោះថ្នាក់​១​លើក និង​បត់​គ្រោះថ្នាក់​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៩​នាក់ (​យប់​៧​នាក់​)​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ២៥៤៦​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ ចំនួន ១១០៥​គ្រឿង និង​ពិន័យ​សរុប ចំនួន ១៤៤១​គ្រឿង​៕

148bb8f5-8ad9-42b9-9de0-e170d78aa8d3