រដ្ឋមន្រ្តីការពារជាតិ​ឥណ្ឌូណេស៊ី​​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្ងៃនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូនេស៊ី លោក RYAMIZARD RYACUDU នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី ១១ ខែ សីហា​នេះ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការពារជាតិ​។​
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា តាម​កម្មវិធី​គ្រោងទុក នៅ​ថ្ងៃទី​១០ ខែសីហា វេលា​ម៉ោង​៩​ព្រឹក រដ្ឋមន្ត្រី​ក្រសួងការពារជាតិ របស់​ឥណ្ឌូនេស៊ី នឹង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ រហូតដល់​រសៀល​ថ្ងៃ​ដដែល វេលា​ម៉ោង​១៦៖០០​នាទី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឥណ្ឌូនេស៊ី នឹង​ដឹកនាំ​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​វិមាន​សន្តិភាព​៕

fn-2016-08-09-09-03-30-0