អាមេរិក​ចោទ​ចិន​សាងសង់​ព្រលានយន្តហោះ​យោធា​លើ​កោះមាន​ជម្លោះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2016 ក+ ក-

វ៉ាស៊ីនតោន​៖​អាមេរិក​បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា កំពុង​កសាង​ព្រលានយន្តហោះ​យោធា នៅលើ​ប្រជុំ​កោះ ស្ព្រា​ត​លី ដែល​កំពុងមាន​ជម្លោះ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដោយ​ផ្អែកលើ​រូបភាព​ដែល​ថត​បាន​តាម​ប្រព័ន្ធ​ផ្កាយរណប​។ នេះ​បើតាម​កាសែត New York Times ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​០៩ ខែសីហា ឆ្នាំ​២០១៦​។​
​សម្រាប់​រូបភាព​ថ្មី​ដែល​ទើបនឹង​ថត​បាន​នេះ គឺ​គេ​ពុំទាន់​ឃើញ​មាន​យន្តហោះ​ចម្បាំង​នោះទេ តែ​ក្រុម​អ្នកជំនាញ​អាមេរិក​បាន​អះអាងថា ព្រលានយន្តហោះ​ដែល​កំពុង​កសាង​នេះ វា​ប្រាកដ​ណាស់​ថា​សម្រាប់ ឲ្យ​យន្តហោះ​ចម្បាំង​មកពី​កងទ័ពអាកាស​ចិន​ធ្វើការ​ចុះចត​។ យ៉ាងណាក៏ដោយ​នេះ គ្រាន់តែ​ជាការ​អះអាង​របស់ វិទ្យាស្ថាន​សិក្សា​អន្តរជាតិ ស្តីពី​យុទ្ធសាស្ត្រ (CSIS) think thank របស់​អាមេរិក​តែប៉ុណ្ណោះ​៕

still-image-from-united