បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​លួច​គាស់​ផ្ទះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2016 ក+ ក-

​ខេត្តបាត់ដំបង​៖​កម្លាំង​របស់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ខេត្តបាត់ដំបង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែសីហា​នេះ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅកាន់​តុលាការ​បន្ទាប់ពី​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ច្បាស់លាស់ យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​កាលពី​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៦​។​
​ជន​ដ​ង្ស័​យ​មានឈ្មោះ​លឹម ចិន្តា ហៅ​ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​រំចេក​៣ សង្កាត់​រត​នះ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បានធ្វើ​សកម្មភាព​យក​ដែក​វែង​គាស់​ទៅលើ​ចម្រឹង​បង្អួច​ផ្ទះ​ប្រជាពលរដ្ឋ​យកបាន​ទ្រព្យសម្បត្តិ​មួយចំនួន​របស់​ជនរ​ង​គ្រោះ​ឈ្មោះ​ប៉ែល អមរា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជាម​ន្ត្រី​កងរាជអាវុធហត្ថ​រស់​នៅ​ចំនុចកើតហេតុ​ខាងលើ ។​
​ករណី​ខាងដើម​នេះ ជនដៃដល់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៧ ខែសីហា​កន្លងមក​នេះហើយ​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

unnamed-62unnamed-71