ឃាត់ខ្លួន​ជនបរទេស​១៧៤​នាក់​ធ្វើការ​ក្នុង​ការដ្ឋាន​សំណង់ CSCEC
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ជន​បររទេស​ចំនួន​១៧៤​នាក់​ដែល​លួច​ឆ្លងដែន និង​កំពុង​លួច​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន ធ្វើ​ការងារ​ខុសច្បាប់ នៅ​ការដ្ឋាន​សំណង់ (CSCEC) ក្នុង​បរិវេណ​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ត្រូវបាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​។
​ការចុះ​ត្រួតពិនិត្យ​ជន​បររទេស និង​ឃាត់ខ្លួន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៦​នេះ​ក្រោម​ការដឹកនាំ​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវីធី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ឲ្យ​ដឹងថា ជនបរទេស​ចំនួន​១៧៤​នាក់​ត្រូវបានធ្វើ​ការឃាត់ខ្លួន យកទៅ​សួរនាំ​។ លោក​បញ្ជាក់ថា ការត្រួត​ពិនិត្យឃើញ​ជ​ន​បរទេស​ចំនួន​១៧៤​នាក់ ស្រី​ចំនួន​៧​នាក់ មាន​២​សញ្ជាតិ ចិន​ចំនួន​១៦៧​នាក់ ស្រី​ចំនួន​៧​នាក់ ក្នុងនោះ​មាន​ជាន​ជាតិ​វៀតណាម​ចំនួន​៧​នាក់ គ្មាន​លិខិតឆ្លងដែន ចិន​ចំនួន​៧៦​នាក់ គ្មាន​លិខិតឆ្លងដែន​។​
​លោក​បន្តទៀតថា ក្រោយ​ការសួរនាំ​កម្លាំង​របស់លោក បាន​នាំយក​មនុស្ស​ចំនួន​៨៣ នាក់​ស្រី​ចំនួន​២​នាក់ វៀតណាម​ចំនួន​៧​នាក់ និង​លិខិតឆ្លងដែន​ចិន​-​វៀតណាម​ចំនួន ២៣៧​ក្បាល ដក​យកមក​អគ្គនាយក​ដ្ឋា​ន ដើម្បី​ធ្វើការ​ផាកពិន័យ​តាមច្បាប់​៕

13895169_530139110521781_1643378089146969310_n13895570_530139167188442_1209680623652271339_n13934605_530139067188452_2367604193808883542_n