​បង្ក្រាប​ហាង​កាត់សក់​បង្កប់​សេវា​ពិសេស​នៅសង្កាត់​ផ្សារ​ថ្មី​១
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កាលពី​ល្ងាចថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៦ ដោយបាន​ការអនុញ្ញាត និង​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដោយមាន​ការឯកភាព​ពី​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញារង​អម សាលាដំបូង​រាជធានី​ភ្នំពេញ​។
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ព្រុំ សន្ធរ ស្នងការរង និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស បាន​ដឹកនាំ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចុះបង្ក្រាប​ជាក់ស្តែង ករណី​បើក​កន្លែង​ប្រព្រឹត្ត​សច្ចា​រកម្ម ជ្រក​ក្រោម​ស្លាក​យីហោ ហាង​កាត់សក់ (​មាន​លួចលាក់​រួមភេទ​) នៅ​ចំណុច​ផ្ទះ​លេខ​០១E០ ផ្លូវ​លេខ​៦១ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ដោយបាន​នាំខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ ធា ភេទ​ស្រី អាយុ ៤៤​ឆ្នាំ ជនជាតិខ្មែរ និង​អញ្ជើញ​នារី​ម៉ាស្សា​កក់សក់​ចំនួន​១៤​នាក់ នារី​ម៉ាស្សា​កក់សក់​ចំនួន​១០​នាក់ ជាងកាត់សក់​ម្នាក់ និង​ភ្ញៀវ​មក​រួមភេទ​ចំនួន​២​នាក់ មកកាន់​ការិយាល័យ ដើម្បី​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​តាម​នីតិវិធី​៕

p7-768x576p-768x576