រដ្ឋមន្ត្រី​ប្រតិកម្ម​ដំបូង​ចំពោះ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រតិកម្ម​ជា​លើកដំបូង ចំពោះ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង ដែល​មិនបាន​រាយការណ៍​ជូន​លោក អំពី​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​វៀតណាម រហូត​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​។​
​លោក ខៀវ កាញារីទ្ធ បាន​សរសេរ នៅលើ​បណ្តាញ​សង្គម Facebook ថា «​មិនដឹង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​ដេក​នៅឯណា បានជា​មិនឃើញ​រាយការណ៍​ពី​រឿង​ទំនាស់​ប្រជាជន​ខ្មែរ និង​សហគមន៍​វៀតណាម រហូតដល់​មាន​ស្លាប់​។ បើ​អ្នកណា​ដឹងថា​គាត់​គេង​នៅឯណា ជួយ​ដាស់​គាត់​អោយទៅ​ធ្វើ​ការងារ​ផង​»​។​
​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​មួយ ដោយ​ជនជាតិ​វៀតណាម នៅក្នុង សហគមន៍​មួយ​បានធ្វើការ វាយប្រហារ លើ​ពលរដ្ឋ​កម្ពុជា មួយ​គ្រួសារ​ដែល​រស់នៅ​ភូមិ​ក្បែរ​គ្នា នៅ​ចំណុច ភូមិ​-​ឃុំ អ្នក​លឿង ស្រុក ពាម​រក៍ ខេត្ត ព្រៃវែង បណ្ដាល​ឲ្យ​បុរស​ជា​ប្ដី បាន​ស្លាប់ និង ស្ត្រី​ជា​ប្រពន្ធ​ដែលមាន​ផ្ទៃពោះ​៩​ខែ​រងរបួស​ធ្ងន់ ខណដែល​ហេតុការណ៍​នេះ បានធ្វើ​ឲ្យ​កក្រើក​ពេញ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ៕

fn-2016-08-10-10-00-33-0