ខេត្តកំពង់ស្ពឺ៖ទូដែកដាក់លុយរបស់រោងចក្រស៊ូស្តា ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមចោរគាស់ចូលយកប្រាក់ទុកសម្រាប់បើកប្រាក់ខែ និងប្រាក់ថែមម៉ោងឲ្យកម្មករអស់ជិត២៦ម៉ឺនដុល្លារ ដែលហេតុការណ៍នោះកើតឡើង កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ។
តាមសេចក្តីរាយការណ៍ឲ្យដឹងថា សកម្មភាពចោរគាស់ទូដែកដាក់លុយនោះគឺនៅក្នុងរោងចក្រតែម្តង ដែលមានទីតាំងស្ថិតនៅឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពុងស្ពឺ បន្ទាប់ពីត្រូវក្រុមចោរគាស់ចូលទៅលួចប្រាក់អស់ចំនួន២៥៨.៧៣៤ដុល្លារអាមេរិកដែលត្រៀមសម្រាប់បើកប្រាក់ខែ និងប្រាក់ថែមម៉ោងកម្មករ-កម្មការិនី។
សេចក្តីរាយការណ៍បញ្ជាក់ថា មិនទាន់មានប្រភពណាមួយអះអាងថា ជនសង្ស័យមានប៉ុន្មាននាក់ ហើយជាមនុស្សមកពីខាងក្រៅ ឬខ្មោចក្នុងឲ្យដៃនោះទេ ព្រោះពេលនេះសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត៕