តៃកុង​ម្នាក់​ស្លាប់​ក្នុង​កាប៊ីន​រថយន្ត​កុងតឺន័រ​សង្ស័យ​ជា​ករណី​ឃាតកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 August, 2016 ក+ ក-

ភ្នំពេញ​៖​បុរស​ម្នាក់​ដែល​ស្គាល់​ថា ជា​អ្នកបើកបរ​រថយន្តរ​បស់​ក្រុមហ៊ុន​ផែស្ងួត​តេង​ឡាយ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​កាប៊ីន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ដែល​ឈប់​ចត​នៅក្នុង​ផែ​របស់​ក្រុមហ៊ុន​ដោយ​មិនដឹង​មូលហេតុ​។​
​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦​ស្ថិតនៅក្នុង​ផែស្ងួត​តេង​ឡាយ​ដែលមាន មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​អូរ​ឌឹ​ម​កប់​ស្រូវ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​បុរស​ម្នាក់​នោះ​ឈ្មោះ ផាត់ វីរៈ​ហៅ​រឿង អាយុ​៣០​ឆ្នាំមាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ក្រោលគោ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​និង​ស្នាក់​នៅក្នុង​ក្រុមហ៊ុន​ខាងលើ​។ បុរស​បាន​ដេកស្លាប់​នៅក្នុង​កាប៊ីន​រថយន្ត​១​គ្រឿង ម៉ាក​នីស្សា​ន់​ឌី​សែ​ល ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ​3A-8639​។​
​ក្នុងករណី​ខាងលើនេះ​ខាង​ក្រុមហ៊ុន​តេង​ឡាយ​ដែល​បាន​ព្យាយាម​លាក់បាំង​មិន​បញ្ជាក់​ពី​មូលហេតុ​អ្វី​ឡើយនិង​បាន ដេញ​អ្នកសារព័ត៌មាន​មិនអោយ​ចូលទៅ​យក​ហេតុការណ៍​មួយ​នេះ​ទៀតផង​។​
​ក្រោយពេល​មាន​ហេតុការណ៍​នេះ​និង​មាន​ការលេចឮ​រឿងនេះ​ជា​សាធារណៈ​ក៏ដោយ មិនទាន់មាន​តំណាង​ក្រុមហ៊ុន និង​សមត្ថកិច្ច​ណា​អះអាងថា បុរស​នោះ​ស្លាប់​ដោយសារ​អ្វី​ដែរ​៕

13933122_1749370425301520_1142015106_n14009941_1749370371968192_1378336389_n13950660_1749370271968202_1619855631_o13987128_1749370398634856_217753995_o13942493_1749370445301518_1143861075_n13957613_1749370298634866_1638702472_n