ម្សិលមិញឃាត់ខ្លួនមនុស្ស២៩នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
រាជធានីភ្នំពេញ៖នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះនគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១០ករណី ឃាត់មនុស្ស២៩នាក់ (ស្រី៥នាក់) ក្នុងនោះមុខសញ្ញាជួញដូរ១៤នាក់ និងមុខសញ្ញាប្រើប្រាស់១៥នាក់ ដកហូតមេតំហ្វេតាមីន(ice) ០.១ក្រាម និង៨កញ្ចប់តូច។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញបង្ក្រាប២ករណី ឃាត់ខ្លួន៥នាក់, កណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ឧត្តរមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, តាកែវបង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, បន្ទាយមានជ័យ បង្ក្រាប២ករណីឃាត់ខ្លួន៥នាក់ និងសៀមរាប បង្ក្រាប៣ករណី ឃាត់ខ្លួន១២នាក់៕