ព្រឹកនេះតុលាការ​បន្ត​សាកសួរ​ឃាតករ​​បាញ់សម្លាប់​លោក កែម ឡី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦​នេះ​មន្ត្រី​ពន្ធនាគារ​ព្រៃ​សបាន​បញ្ជូន​ឃាតករ​ដែល​បាញ់សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ថែម​។ ការសាកសួរ​បន្ថែម​នេះ ធ្វើឡើង​ដោយ​ចៅក្រម​ស៊ើបសួរ សេង លាង​។​
​ជនដៃដល់​រូបនេះ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង លាង សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ចំនួន​២​ករណី ដែល​ធ្វើឱ្យ​រូបគេ​ប្រឈម នឹង​ការជាប់​ពន្ធនាគារ​មួយជីវិត​ក្នុងនោះ​ទី​១ ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​ទី​២ ជា​បទ កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត​៕

13603250_1626503204330711_7920514089480309629_o