ម្សិលមិញ​ស្លាប់​៦​នាក់ របួស​២៣​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក (​យប់​៦​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ រងរបួស​ធ្ងន់​១១​នាក់ និង​របួសស្រាល​១២​នាក់​។
​របាយការណ៍​ដដែល​ប​ន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៧​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៩​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៤​គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន​៤​គ្រឿង ។ របាយការណ៍​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​, ប្រជែង​, ស្រវឹង​, កត្តា​យានយន្ត​, ងងុយដេក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១១​នាក់ (​យប់​១០​នាក់​)​។​
​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​៤,០៩៩​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,៧៥៣​គ្រឿង និង​ពិន័យ​សរុប​ចំនួន ២,៣៤៦​គ្រឿង៕

fn-2016-08-12-07-54-03-4