មនុស្ស​ជាង​២​ពាន់​នាក់​ត្រូវ​ ISIS ចាប់​ជា​ចំណាប់ខ្មាំង​នៅ​​ខាងជើង​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 August, 2016 ក+ ក-

ដា​ម៉ាស់​៖​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ISIS បាន​ចាប់​មនុស្ស​ចំនួន​២,៥០០​នាក់​ធ្វើជា​ចំណាប់ខ្មាំង​នៅ​ខេត្ត​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដើម្បី​ជម្លៀស​កងកម្លាំង​របស់​ខ្លួន​ចេញពី​តំបន់​នោះ ។ នេះ​បើ​យោងតាម​សារព័ត៌មាន​ចិន​ស៊ិ​ហួរ​។​
​បើតាម​ប៉ូលិស​ស៊ី​រី​បាន​និយាយ ពួក​សកម្មប្រយុទ្ធ​យក​ជនស្លូតត្រង់​ទាំងនោះ​ធ្វើជា ខែល​ការពារ រួច​កម្លាំង​របស់​ពួកវា​ក៏​ចាប់ផ្តើម​ដកចេញ​ពី​តំបន់ Manbej ភាគ​ខាងជើង ប្រទេស​ស៊ី​រី ដែល​ស្ថិត​នៅក្បែរ​ព្រំដែន ប្រទេស​តួ​ក​គី នោះ​តែម្តង​។ រថយន្ត​ពួក ISIS សរុប​ជាង ៥០០​គ្រឿង បាន​ដឹក​សុទ្ធតែ​ក្រុម​សកម្មប្រយុទ្ធ និង​ជន​ស៊ីវិល​ដែល​ត្រូវបាន ពួកគេ​ចាប់​ជា​ចំណាប់ខ្មាំង​ចំនួន ២,៥០០​នាក់​។
​គួរ​បញ្ជាក់ថា ISIS បាន​ថមថយ​កម្លាំង​ជាខ្លាំង​នៅ​តំបន់ Manbej នៃ​ខេត្ត Aleppo ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដែលជា​ទីតាំង​ចុងក្រោយ របស់​ពួកគេ​នៅក្នុង​តំបន់ ដែល​ជាប់​នឹង ព្រំដែន​តួ​ក​គី​នេះ​៕

Islamic-State-Kidnapped-More-Than-225-People-Including-Over-59-Christians-in-Syria