​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅ​ខេត្តក្រចេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 August, 2016 ក+ ក-

​ខេត្តក្រចេះ​៖​កម្លាំង​នគរបាល​ស្រុក​ស្នួល និង​កម្លាំង​នគរបាល​អន្តរាគមន៍​ជាច្រើន​នាក់​បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​មុខសញ្ញា​មេខ្លោង ជួញដូរ​គ្រឿងញៀន​បាន​ពីរ​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​ស្ត្រី​ជនជាតិ​វៀតណាម និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៣៥​កញ្ចប់​តូច​-​ធំ និង​មធ្យម​។​
​អធិការនគរបាល​ស្រុក​ស្នួល​លោក​វរសេនីយ៍ទោ ចាន់ សុ​គីម បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​ចុះ​ស្រាវជ្រាវ និង​កំណត់​លើ​មុខសញ្ញា ជនសង្ស័យ​ច្បាស់ កម្លាំង​នគរបាល​ក្រោម​ការ ដឹកនាំ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លន់ សុផាត នៅ​ព្រលប់​ថ្ងៃទី​១២ សីហា​បាន​បើក ប្រតិបត្តិ​ការបង្ក្រាប​លើ​មុខសញ្ញា​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ស៊ុន ព​ណ្ណា​រ៉ា ហៅ​រ៉ា អាយុ​៣២​ឆ្នាំ ជា​មុ​សញ្ញា​ជួញដូរ គ្រឿងញៀន រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល​។​
​ក្រោយ​ការចាប់ខ្លួន​កម្លាំង​នគរបាល​បាន​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​បាន​ចំនួន​៦​កញ្ចប់ មាន​១​កញ្ចប់​ធំ ២​កញ្ចប់ មធ្យម​និង​២​កញ្ចប់​តូច​។ លោក​វរសេនីយ៍ទោ បានបញ្ជាក់​ឲ្យ ដឹង​ទៀតថា ក្រោយពី​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​មក​សាកសួរ កម្លាំង​នគរបាល​ក្រោម​ការសម្របសម្រួល ពី​ស្ថាប័ន​អយ្យការ ក៏​ឈានទៅ​ឃាត់ខ្លួន​បន្ត​លើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ទៀត​ឈ្មោះ ង្វៀង ធី​វៀង អាយុ​២៧​ឆ្នាំ នៅ​និង​លំនៅឋាន​ក្នុង ឃុំ​ស្នួល ស្រុក​ស្នួល និង​បាន​ឆែក ឆេរ​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹក​ក​២៩​កញ្ចប់ ក្នុងនោះ​មាន​៣​កញ្ចប់​ធំ ២​កញ្ចប់​មធ្យម ២២​កញ្ចប់​តូច និង​ថ្នាំញៀន​គ្រាប់​ចំនួន​៣​គ្រាប់ ព្រមទាំង​សម្ភារ​សម្រាប់​ម្រើ​ឲ្យ​ការជួញដូរ បាន​មួយ ចំនួន​ធំ​។
​ជនសង្ស័យ​លើ​ករណី​ជួញដូរ​គ្រឿងញៀន ទាំងពីរ​នាក់ ដែល​ទើបតែ​បង្ក្រាបបាន គឺ​នគរបាល​ជំនាញ ស្រុក​កំពុងតែ​សាកសួរ និង​មាន វិធាន​ការកសាង​សំណុំរឿង ព្រមទាំង​វត្ថុតាង​គឿង​ញៀន​ដែល​បាន​ចាប់​រឹបអូស​បញ្ជូនទៅ​ស្នងការដ្ឋាន ដើម្បី​មាន​ចំណាត់​ការបន្ត​៕

13938428_312090415790134_1759694080377717832_n13975296_312090472456795_8094002789994300531_o