នារី​ម្នាក់​ត្រូវ​ជនសង្ស័យ​៣​នាក់​គំរាម​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នារី​វ័យក្មេង​ស្រស់ស្អាត​ម្នាក់​ត្រូវ​ជនសង្ស័យ​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើង​ប្លន់​យក​ម៉ូតូ ជិះ​រត់គេច​ដោយ​សុវត្ថិភាព ដែល​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​០១ និង​៣៥​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ខាងក្រោយ​សា​លាប​ឯម​សិក្សា​បឹងត្របែក ផ្លូវ​លេខ​១៣៥ ក្រុមទី​៣ ភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​នារី​រងគ្រោះ​មានឈ្មោះ អា​ហ្សា ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​ជា​អ្នកបំរើ​ការងារ​នៅ KTV​។ តាម​ការ​ឲ្យ​ដឹង​ពី​នារី​រងគ្រោះ​បាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបនាង​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី ពណ៌​ស ពាក់​ស្លាក លេខ​បន្ទាយមានជ័យ 1A-5513 ចេញពី​ធ្វើការ លុះ​ជិះ​មកដល់​ចំណុចកើតហេតុ​ក៏មាន ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ពីក្រោយ ហើយ​ស្រែក​ឲ្យ​នាង​ឈប់ បើ​មិន​ឈប់​ពួកវា​នឹង​បាញ់សម្លាប់​។ ដោយ​ភ័យ​ពេក នាង​ក៏បាន​ឈប់​ម៉ូតូ ហើយ​ជនសង្ស័យ​បាន​ប្លន់​យក​ម៉ូតូ ជិះ​ចេញ​ដោយ​សុវត្ថិភាព​តែម្តង​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ដល់​កន្លែង កើតហេតុ​បានត្រឹមតែ​មក​ដឹក​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្ដិ៍​ផ្សារ​ដើមថ្កូវ ដើម្បី​សួរនាំ និង​កំណត់​មុខសញ្ញា​តែប៉ុណ្ណោះ​៕

t-5