ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ករណីបាញ់សម្លាប់​ប្អូនជីដូនមួយតារាសម្តែង ខៀវ សុខា​រ៉ាវី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មកដល់ពេលនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​ប្អូនជីដូនមួយ​តារា​សម្តែង ខៀវ សុខា​រ៉ាវី កាលពី​យប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦ កន្លងទៅនេះ ។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា ប្រភព​ដដែល​បាន​បន្តថា​ជនសង្ស័យ​ទាំងបី​នាក់​នេះ​មាន​ពីរ​នាក់​ជា​សាច់​ញា​ត្តិ​របស់​អតីត​តារា​សម្តែង​ខៀវ​សុខា​រ៉ាវី​(​ម្ចាស់​ហាង​មី​នី​ម៉ា​ត​)​ពីព្រោះ​ក្រោយ​កើតហេតុ​ភ្លាមៗ​រូបគេ​នៅ​ទីនោះ​។​ដូច្នេះ​កម្លាំង​អាវុធហត្ថ​ក៍​ធ្វើការ​ឃាត់ខ្លួន​តែម្តង​ជាមួយ​ជនសង្ស័យ​ម្នាក់ទៀត ។ បើទោះបី​ម្តាយ​ខៀវ​សុខា​រ៉ាវី​បាន​អះអាងថា​កូនប្រុស​របស់គាត់​មិនមែនជា​ឃាតក​បាញ់សម្លាប់​ជនរងគ្រោះ​ក៏ដោយ ។ សមត្ថកិច្ច​អះអាងថា ការឃាត់ខ្លួន​ជនសង្ស័យ​គឺ​តាមរយះ​កាមេរ៉ា​សុវត្ថិភាព និង​ភស្តុតាង​មួយចំនួនទៀត ។​
​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ករណី​ឃាត​កម្មនេះ​បានកើត​ឡើង​នៅ​ម៉ោង ប្រមាណ​៩៖១៥​នាទី យប់​ថ្ងៃទី​១៣ ខែសីហា​ឆ្នាំ​២០១៦​ស្ថិតនៅ​ហាង​មី​នី​ម៉ា​ត​ផ្ទះ​លេខ​165Eo​ផ្លូវ​ព្រះស៊ីសុវត្ថិ​ខណ្ឌដូនពេញ​ក្បែរ​ផ្សា​រាត្រី​។​តាម​ដំណើររឿង​មុនពេល​កើតហេតុ នៅវេលា​ម៉ោង​ប្រហែល​៨​យប់ ជនរងគ្រោះ ឈ្មោះ សឺ​ន ចាន់​ដា​រ័ត្ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន អចលនទ្រព្យ កំពុង​អង្គុយ​ផឹកស្រា​បៀរ​តែម្នាក់ឯង​នៅមុខ​ម៉ា​ត​។ លុះដល់​វេលា​ម៉ោង ៨៖៣០​នាទី ទៅ​ម៉ោង​៩ ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខ ពី​៤​ទៅ​៥​នាក់ បាន​សម្រុកចូល ទៅក្នុង​ម៉ា​ត ដោយមាន​អាវុធ​គ្រប់​ដៃ និង​អាយកូម​គ្រប់​ដៃ​។​
​ប្រភព​បាន​បន្តថា​ភ្លាមៗ​នោះ​ជនបង្ក​បាន​រុញ​ជនរងគ្រោះ​ចូលទៅក្នុង​ម៉ា​ត​រួច​បាញ់​ពីរ​គ្រាប់​ទៅលើ​ជនរងគ្រោះ​និង​បាញ់​មួយ​គ្រាប់​ទៀត​ចំ​ជញ្ជាំង​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​មុន​យក​សព​ទៅ​តម្កល់ទុក​នៅ​វត្ត​ចាស់​ខណ្ឌ​ជ្រោយចង្វារ​។​
​ក្រោយ​បាញ់សម្លាប់​ជនរងគ្រោះ​ហើយ​ជនល្មើស​មិនបាន​ទៅណា​ទេ​ថែមទាំង​នៅ​ជជែក​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ទៀតផង​។ ដូច្នេះ​កម្លាំង​អាវុធហត្ថ ក៏បាន​ឃាត់ខ្លួន ឈ្មោះ ខៀវ ថន​វណ្ឌ​ឌី ប្អូនប្រុស​បង្កើត ខៀវ សុខា​រ៉ាវី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ សឺ​ន ច័ន្ទ​ណារិណ អាយុ​២៣​ឆ្នាំ បុគ្គលិក​នៅក្នុង​ម៉ា​ត ព្រមទាំង​ជន​ម្នាក់ទៀត ៕

fn-2016-08-14-08-52-16-0