បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2016 ក+ ក-

ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦​នេះ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​តុលាការ​ពាក់ព័ន្ធ​ក្នុងករណី​ជួញដូរ​ថ្នាំញៀន​ដោយ​ខុសច្បាប់​។​
លោក​ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​អោយដឹងថា​៖​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិ​ប​ត្ត​ការបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ​ថ្នាំញៀន​ក្នុង​បទល្មើស​ជាក់ស្ដែង​បាន​ចំនួន​៣​នាក់​កាលពី​វេលា​ម៉ោង​២២-៤៥​នាទី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​អូរ​ចារ សង្កាត់​អូ​ចារ ក្រុង​បាត់ដំបង​។​
ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​មាន​៖​ទី​១​ឈ្មោះ កែវ លី​ហេង​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ទី​២​ឈ្មោះ​ស្រេង ម៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ទី​៣​ឈ្មោះ​ភួង សុគន្ធា ហៅ​ខួច ភេទ​ស្រី អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។​
វត្ថុតាង​ដកហូត​បានរួម​មាន​៖​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៧​កញ្ចប់​=១៧-៨៤​ក្រាម ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង ជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំញៀន​លក់​ចំនួន​១​គ្រឿង ដែកកេះ​ចំនួន​៤​និង​សម្ភា​រះ​កែច្នៃ​សំរាប់​ជក់​និង​វិច​ខ្ចប់​ថ្នាំញៀន​លក់​មួយចំនួនទៀត​។
ដោយឡែក​អធិការ​ស្រុក​កំរៀង​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់​ក្នុង​បទល្មើស​ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​១១ និង​០០​នាទី កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុមទី​១៤ ស្ថិតក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​
ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ទី​១​ឈ្មោះ​សាយ រ៉ូ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ក្រុមទី​១៤ ស្ថិតក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ទី​២​ឈ្មោះ​ហៀ​ង សុខន ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​
ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​wy)​ចំនួន​៤​គ្រាប់ និង​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​១​កញ្ចប់​តូច​ផងដែរ​។​
បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​រួម​និង​វត្ថុតាង​ថ្នាំញៀន​ត្រូវបាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​និង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា​ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕

14010073_1750867528485143_2007689613_n14011884_1750867538485142_1880467272_n14030826_1750867521818477_1398513339_n14011995_1750867511818478_153374575_n