ឪពុក​បង្កើត​រំលោភ​កូន​ខ្លួនឯង​បានសំរេច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2016 ក+ ក-

ដោយ​៖​សុខ​ណាត​
​មណ្ឌលគិរី​៖​នៅ​យប់​ថ្ងៃទី​១៣​វេលា​ម៉ោង​១២ និង​៤០​នាទី​ឈានចូល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦​មាន​ករណី​ឪពុក​បាន​ចាប់រំលោភ​កូន​ខ្លួនឯង​បង្កើត​បានសំរេច​នៅលើផ្ទះ​របស់ខ្លួន​តែម្តង​។ ករណី​ចាប់រំលោភ​នេះ​កើតឡើង​នៅ​ភូមិរ​វាក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​
​ជនសង្ស័យ​ដែលជា​ឪពុក​បង្កើត​មានឈ្មោះ តុត ព្រុ​ត ភេទ​ប្រុស អាយុ​៥៦ ឆ្នាំ​ជនជាតិ​ព្នង រស់នៅ​ភូមិរ​វាក់​ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្ត មណ្ឌលគិរី​។ រីឯ​ជនរងគ្រោះ​មានឈ្មោះ ព​.​រ ភេទ​ស្រី អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ដូចគ្នា​បាន​និយាយ​រាប់​ប្រាប់​អោយដឹងថា នៅវេលា​ម៉ោង​១២​យប់​ឪពុក​របស់ខ្លួន​បាន​ចាប់រំលោភ​រហូត​បានសំរេច ហើយ​នៅពេលនោះ​ខ្លួន​ក៏បាន​រត់​ចេញពីផ្ទះ​ទៅ​ពួន​សំងំ​នៅ​ចំការ​ក្បែរ​ភូមិ​កើតហេតុ​។ លុះ​ព្រឹក​ឡើង​នាង​ក៏បាន​ដើរ​ចេញពី​ចំការ​សំដៅ​ទៅរក​ផ្លូវធំ​ក៏បាន​ជួប​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ក៏​សុំ​ដោយសារ​ដើម្បី​ទៅ​ដាក់ពាក្យ​បណ្តឹង​តែម្តង​។​
​បើ​យោងតាម​សំដី​របស់លោក វរសេនីយត្រី ខ្លូត សុ​ឃា អធិការ​ស្រុក​កោះ​ញែក​បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ព​.​រ គឺ​ពិតជា​ត្រូវ​ឪពុក​បង្កើត​ចាប់រំលោភ​ដូចដែល​នាង​បាន​រៀបរាប់​មកពី​ខាងលើ​ពិតប្រាកដ​មែន​។ លោក​បាន​បន្តទៀតថា ក្រោយពី​បានទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ហើយ​ភ្លាមនោះ​លោក​ក៏បាន​ដឹកនាំ​កំលាំង​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដោយផ្ទាល់​តែម្តង ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅផ្ទះ​រួច​នាំមក​សួរ​បំភ្លឺ​នៅ​អធិការ​ស្រុក កោះ​ញែក​។​
​ក្រោយពី​ការ​សួ​នាំ​របស់លោក​វរសេនីយត្រី ខ្លូត សុ​ឃា អធិការ​ស្រុក​កោះ​ញែក ជនសង្ស័យ​ឈ្មោះ ពុត ព្រុ​ត បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​កូនបង្កើត​ពិតប្រាកដ​មែន​។​
​ក្រោយពី​សួរនាំ​ចប់​លោក​បា​នប​ញ្ជួ​ន​សុំ​ណុំ​រឿង​បន្តទៅ​ស្នងការ​ខេត្តមណ្ឌលគិរី​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Untitled-1