សំណុំរឿងសុំនៅក្រៅឃុំរបស់តំណាងរាស្ត្រ CNRP តុលាការប្រកាសសាលដីកាព្រឹកស្អែក
រាជធានីភ្នំពេញ៖តុលាការកំពូលគ្រោងនឹងធ្វើការប្រកាសសាលដីកា លើសំណុំរឿងស្នើសុំ នៅក្រៅឃុំបណ្តោះអាសន្ន របស់ លោក អ៊ុំ សំអាន តំណាងរាស្ត្រ CNRP នៅម៉ោង ៨និង០០ នាទីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស្អែកនេះ។
គួរម្លឹកថា លោក អ៊ុំ សំអាន កាលពីរាត្រីឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តសៀមរាប ។ បន្ទាប់មកនៅថ្ងៃទី១២ ខែឆ្នាំដដែល លោក អ៊ុ សំអាន ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន បណ្តោះអាសន្ន ទាំងកំពុងនៅមានអភ័យឯកសិទ្ធិសភា ដោយចោទប្រកាន់ពីបទល្មើស ញុះញង់ឲ្យមានការប្រព្រឹត្ត បទឧក្រិដ្ឋជាអាទ៍ និងញុះញង់ ឲ្យមានការរើសអើង៕