បាត់​​១​យប់​១​ថ្ងៃ​! ប្រទះឃើញ​សពនៅក្នុង​ប្រឡាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 August, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ជោក ហើយ​បាន​ចេញទៅ​ដាក់​ម៉​ង​បាត់​១​ថ្ងៃ​១​យប់​ប្រពន្ធ​បាន​ដើររក​ក៏​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ប្រឡាយទឹក​ខាងលិច​ផ្ទះ​ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ម៉ក់​ហ៊ឺ​ន ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
លោក​វរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អូរជ្រៅ​បាន​ឲ្យ​ដឹងថា សព​មានឈ្មោះ សាន គឹម​សិន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ ម៉ក់​ហ៊ឺ​ន ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
​លោក​វរសេនីយ៍ត្រី​បន្តថា តាម​សំដី​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ នាក់ សុខា អាយុ​៤៤​ឆ្នាំ មានកូន​៣​នាក់​ប្រុស​២​នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​នោះ​ប្ដី​របស់គាត់​បាន​ផឹកស្រា​ឡើង​ស្រវឹង​ហើយ​រួច​បាន​ចេញទៅ​ដាក់​ម៉​ង​នៅតាម​ប្រឡាយទឹក​ខាងលិច​ផ្ទះ​ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ​តាំងពី​ម៉ោង​៥​ល្ងាច​មក​ម្លេះ​បាត់​រហូត​ពេញ​មួយ​យប់​ទើប​ព្រឹក​ឡើង​ម៉ោង​ប្រហែល​៨​ព្រឹក​ថ្ងៃទី​១៦​គាត់​ក៍​ចេញ​ទៅរក​ប្ដី​ស្រាប់តែ​ប្រទះឃើញ​ប្ដី​លង់់ទឹក​ស្លាប់​នៅ​ប្រឡាយទឹក​មិនដឹង​ពី​ថ្មើ​ណា​មកហើយ​នោះទេ​ទើប​រាយការណ៍​មក​សមត្ថកិច្ច​ចុះមក​ពិនិត្យ​។​
​លោក​មេបញ្ជាការ​បញ្ជាក់​ថា តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ជនរងគ្រោះ ពិតជា​លង់ទឹក​ស្លាប់​ដោយសា​ម៉​ង​រុំ​ជើង​ព្រោះ​សព​ពេល​ស្រង់​ចេញពី​ទឹក​ឃើញ​ម៉​ង​រុំ​ជើង​ជាប់​ទាំងសងខាង​មិន​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​ឡើយ​។​ សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​តែម្តង​៕

unnamed-412