ពលករ​ខ្មែរ​២​នាក់​ធ្វើការ​នៅ​ថៃ​ត្រូវ​រន្ទះបាញ់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 August, 2016 ក+ ក-

ខេត្តបន្ទាយមានជ័យ​៖​កម្មករ​ខ្មែ​២​នាក់​ដែល​ស៊ីឈ្នួល​ធ្វើ​ស្មៅ​ដំឡូង​ឲ្យ​ថៃ​នៅ​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​សា កែវ​ប្រទេស​ថៃ​ត្រូវបាន​រន្ទះបាញ់​ស្លាប់​យ៉ាង​អាណោចអាធម៌​កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦​។ លុះ​នៅវេលា​ម៉ោង​១២​យប់​រំលងអធ្រាត្រ​ថ្ងៃទី​១៦​ខែសីហា ឆ្នាំ​២០១៦​នេះ​សព​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ ប្រទេស​ថៃ បាន​សហការគ្នាជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បាន​បញ្ជូន​សព ពលករ​កម្ពុជា តាម​ច្រកទ្វារ​តំបន់​ស្រុក​ម៉ាឡៃ​ដើម្បី​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​លោក​វរ​:​សេនីយ៍​ត្រី តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹងថា​សព​ជនរងគ្រោះ​ទាំង​២​នោះ​មានឈ្មោះ អេង ដេ​ត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ២​មានឈ្មោះ អេង ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទាំងពីរ​នាក់ មាន​ទីលំនៅ​ភូមិ​ស្វាយព្រៃ ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​
​លោក​វរ​:​សេនីយ៍​ត្រី តាំង សុខ​ហេង បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​សព​ទាំង​២​នាក់​មានមុខរ​បរជា​កម្មករ​ធ្វើ​ស្មៅ​ដំឡូង​ឲ្យ​ថៃ​នៅ​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​សា​កែវ ប្រទេស​ថៃ​មុនពេល​កើតហេតុ​នោះ​ជនរងគ្រោះ​បាន​ទៅ​ជំ​រះ​ស្មៅ​ឲ្យ​ថៃ​ជាធម្មតា​ស្របពេលនោះ​មាន​ភ្លៀង​អម​ទៅដោយ​រន្ទះ​ផង​ក៏បាន​បាញ់​បុរស​ទាំង​២​នាក់​នេះ​ស្លាប់​តែម្តង​។​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​នេះ​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្តាយ​ជាទីបំផុត​៕

unnamed-65unnamed-57unnamed-75