រាជធានីភ្នំពេញ៖ស្ត្រីជនជាតិអេស្ប៉ាញដែលពាក់ព័ន្ធយុទ្ធនាការអាវខ្មៅជាមួយសកម្មជនបឹងកក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ហើយខណៈដែលមន្ត្រីរដ្ឋាភិបាលអះអាងថា អ្នកស្រី Marga Bucosa Segada បានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារនៅប្រទេសកម្ពុជា។
លោក អ៊ុក ហៃសីឡា ប្រធានផ្នែកស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលសម្រេចបណ្តេញអ្នកស្រី Marga Bucosa Segada ដែលចូលរួមសកម្មជាមួយស្ត្រីបឹងកក់នៅល្ងាចម្សិលមិញ ដោយមូលហេតុដែលគាត់ស្នាក់នៅកម្ពុជាធ្វើការដោយមិនមានសៀវភៅការងារនិងបានចូលរួមសកម្មភាពតវ៉ាប្រឆាំងរដ្ឋាភិបាល។ លោកបន្ថែមថា អ្នកស្រីអាចត្រូវហាមមិនឲ្យចូលកម្ពុជាប្រហែល២ទៅ៣ឆ្នាំអាស្រ័យទៅលើការប្រព្រិត្តល្មើសរបស់លោកស្រី៕