គ្រោះថ្នាក់​ចរាចរណ៍ម្សិលមិញ​ស្លាប់​២​នាក់ របួស​២៧​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​២២​លើក (​យប់​១២​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ រងរបួស​ធ្ងន់​២១​នាក់ និង​របួសស្រាល​៦​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២២​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​៣៣​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​២០​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៧​គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន​២​គ្រឿង​, យាន​ផ្សេងៗ​៤​គ្រឿង​,​ថ្មើរជើង​២​នាក់​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​, ស្រវឹង​, មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្តាំ​, បត់​គ្រោះថ្នាក់​, មិន​ប្រកាន់​ស្តាំ​, ប្រជែង​៣​លើក និង​កត្តា​យានយន្ត ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​២១​នាក់ (​យប់​១១​នាក់​)​។​
​ជាមួយគ្នានេះ​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប ទូទាំងប្រទេស​មាន ចំនួន​៣,២០០​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​១,៥៦៧​គ្រឿង និង​ពិន័យ​សរុប​ចំនួន​១,៦៣៣​គ្រឿង​៕

13987077_1749293758642520_1488168952_o