បង្ក្រាបគ្រឿងញៀន៨ករណីម្សិលមិញឃាត់ខ្លួនមនុស្ស១៩នាក់
រាជធានីភ្នំពេញ៖នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះកម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់មនុស្ស១៩នាក់ (ស្រី៦នាក់) ក្នុងនោះមុខសញ្ញាជួញដូរ៦នាក់ និងមុខសញ្ញាប្រើប្រាស់១៣នាក់ និងដកហូតមេតំហ្វេតាមីន (ice) ១៥.៨១ក្រាម និង១១កញ្ចប់តូច។
យោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, កណ្ដាល បង្ក្រាប២ករណី (១ដីកា) ឃាត់ខ្លួន៤នាក់, ត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ឧត្តរមានជ័យ បង្ក្រាប១ករណី (ដីកា) ឃាត់ខ្លួនម្នាក់, បន្ទាយមានជ័យ បង្ក្រាប១ករណី (ដីកា) ឃាត់ខ្លួនម្នាក់ និងសៀមរាប បង្ក្រាប២ករណីឃាត់ខ្លួន១១នាក់៕