ជនសង្ស័យចូល​ប្លន់ហាង​ទូរស័ព្ទ​នៅ​ផ្សារ​នាគ​មាស​បាញ់សម្លាប់​ខ្លួនឯង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ដែល​ចូល​ភ្ជង់​ម្ចាស់​ហាង «​លឹម ហាវ​» ប្លន់​យក​ទូរស័ព្ទ​ចំនួន​៦​គ្រឿង​នៅក្បែរ​ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​នោះ បាន​បាញ់សម្លាប់​ខ្លួនឯង នា​ព្រឹក​ព្រលឹម​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦​នេះ នៅ​គីឡូ​ទី​១១ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​
​បើតាម​មន្ត្រី​អាវុធ​មាន​និយាយថា នៅពេលដែល​កម្លាំង​ត្រៀម​ចូលទៅ​ចាប់​ជនសង្ស័យ​រូបនោះ ស្រាប់តែ​ឮ​សំឡេង​ផូង ហើយ​ពេល​ទៅ​មើលឃើញ ជនសង្ស័យ ស្លាប់​បាត់ទៅហើយ ដោយសារ​បាញ់​សម្លាប់ខ្លួន​ឯង​ដោយ​ប្រើ​កាំភ្លើង​រឡូ​។ ប្រភព​បញ្ជាក់ថា ជនសង្ស័យ​រូបនេះ គឺជា​មុខសញ្ញា​ប្លន់​ទូរស័ព្ទ​កាលពីពេល​កន្លងទៅ​ផងដែរ​។​
​គួរ​បញ្ជាក់ថា កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌឫស្សីកែវ​បានធ្វើការ​ឡោមព័ទ្ធ​កន្លែង​ជនសង្ស័យ​ស្នាក់នៅ​តាំងពី​ម៉ោង​១១​យប់​រហូតដល់​ព្រឹក​នេះ​៕

Untitled14054964_1644963322484699_2349504775920122875_n