បា​ឡែ​ន​បុក​គោយន្ត​ពី​​ក្រោយរបួស​ធ្ងន់​ស្រាល់​៣​នាក់នៅ​ក្រុង​ពោធិ៍សាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 August, 2016 ក+ ក-

ខេត្តពោធិ៍សាត់​៖​មនុស្ស​ចំនួន​០៣​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​រថយន្ត​កាម​រី​បា​ឡែ​ន​មួយគ្រឿង​បាន​បុក​គោយន្ត​ពីក្រោយ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៥ និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​អូរ​ស្តៅ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​
​អធិការនគរបាល​ក្រុង​ពោធិ៍សាត់ លោក ឈន រិ​ទ្ធ បាន​ប្រាប់ថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង ០៣​នាក់ បាន​នឹង​កំពុងធ្វើដំណើរ​តាម​គោយន្ត លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​កាមរី​បា​ឡែ​ន ពាក់​ស្លាក​លេខ ភ្នំពេញ 2R-4177 បាន​បុក​ពីក្រោយ ក្នុង​ទឹក​ដៅ​ពី​លិចទៅ​កើត​ដូចគ្នា បណ្តាល​ឲ្យ​គោយន្ត​ក្រឡាប់​ខូច​ស្ទើរ​ទាំងស្រុង រងរបួស​ធ្ងន់ ២​នាក់ និង​ស្រាល ១​នាក់ ដោយឡែក​ម្ចាស់​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​។​
​ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ភ្លាមៗ ដោយ​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រមទាំង​មិនទាន់​បានបញ្ជាក់​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ ចំណែក​រថយន្ត​បង្ក​គ្រោះថ្នាក់​ត្រូវបាន​កម្លាំង​ជំនាញ យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត រងចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​៕

fn-2016-08-19-10-04-42-3fn-2016-08-19-10-04-42-2