បណ្តេញជនអន្តោប្រវេសន៍ប្រមាណ១៦០.៨៧២នាក់ចេញពីកម្ពុជាក្នុងរយៈពេលមួយឆ្នាំកន្លះ
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការជំរឿន បានថ្លែងនៅថ្ងៃនេះថា រយៈពេលមួយឆ្នាំកន្លះនេះ មានជនបរទេស អន្ដោប្រវេសន៍សរុប៤៦,៥១៦គ្រួសារ ស្មើនឹង១៦០,៨៧២នាក់ ស្រី៧៨,០៧នាក់ ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេគឺមាន៩៩,៤៩% ត្រូវបានរកឃើញ និងបណ្តេញចេញពីកម្ពុជា។
ការលើកឡើងដូច្នេះ ធ្វើឡើងក្នុងពិធី ប្រជុំផ្សព្វផ្សាយបូកសរុបរបាយការណ៍ជំហានដំបូង ស្ដីពីការអនុវត្តបន្ដការងារគ្រប់គ្រង ជនបរទេសអន្ដោប្រវេសន៍ នៅកម្ពុជា នាព្រឹកថ្ងៃសុក្រនេះ។
ពិធីនេះក៏មានការចូលរួមពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ព្រមទាំងលោកឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕