ខេត្តកណ្ដាល៖បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន ព្រោះរតែសុំលុយប្រពន្ធទៅទិញស្រាផឹកមិនបាន ដែលហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើលនេះកើតឡើងកាលពីម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខផ្ទះជនរងគ្រោះ ក្នុង ភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះគៀង គី អាយុ៤៣ឆ្នាំ ជាកសិករ មានទីលំនៅៗក្នុងភូមិកើតហេតុ ។
តាមក្រុមគ្រួសារបានឲ្យដឹងដែរថា នៅថ្ងៃទី១៨ សីហា វេលាម៉ោង០៨ និង៣០នាទីយប់ ជនរងគ្រោះទារលុយពីប្រពន្ធយកទៅទិញស្រាផឹក ប្រពន្ធបានឱ្យលុយ១០០០រៀល ។ ជនរងគ្រោះបានទៅទិញស្រាផឹកមួយសន្ទុះក្រោយមក ជនរងគ្រោះក៏មកទារលុយ១០០០រៀលម្តងទៀត ត្រូវប្រពន្ធប្រាប់ថា កុំផឹកច្រើនពេក ព្រោះស្រវឹងហើយមិនឱ្យលុយទៀតទេ ។ ប៉ុន្តែ ជនរងគ្រោះនិយាយតបទៅប្រពន្ធវិញថា ឯងចាំមើលអញផឹកស្រាទាល់តែងាប់។ ក្រោយមកប្រពន្ធក៏ឡើងទៅលើផ្ទះដេកទៅ ។ ជនរងគ្រោះបានឡើងទៅលើផ្ទះដែរ ក៏ហូបបាយម្នាក់ឯង ហើយក៏ចុះមកដីវិញ ។
ក្រោយមកប្រពន្ធមិនឃើញប្តីឡើងមកលើផ្ទះ ក៏ចុះមករកប្តី ក៏ប្រទះឃើញបានចង.កនឹងដើមស្វាយមុខផ្ទះស្លាប់បាត់ទៅហើយយ ក៏ស្រែកផ្អើលហៅបងប្អូន និងអ្នកជិតខាងមកជួយស្រាយចំណង តែម្តង ខណដែលជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕