នាំខ្លួនសកម្មជនបដិវត្តន៍ពណ៌ម្នាក់មកតុលាការបន្តការសាកសួរ
រាជធានីភ្នំពេញ៖នៅរសៀលនេះ លោកស្រី ទេព វន្នី ដែលជាសកម្មជនដីធ្លីបឹងកក់ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់តុលាការជាថ្មីម្តងទៀត ដើម្បីបន្តការសាកសួរ ។ ប៉ុន្តែគេមិនដឹងថា តើការសាកសួរលោកស្រី ទេព វន្នី លើបញ្ហាអ្វីនោះទេ បន្ទាប់ពីលោកស្រីត្រូវបានឃាត់ខ្លួនអំឡុងពេលធ្វើកម្មភាពតវ៉ានៃចលនា ថ្ងៃច័ន្ទ ពណ៌ខ្មៅ នាពេលកន្លងទៅ ។
ទាក់ទិនសកម្មជនរូបនោះ មន្ត្រីតុលាការ បញ្ជាក់ថា ស្ត្រីបឹងកក់ពីរនាក់ គឺ ឈ្មោះ ទេព វន្នី និង ឈ្មោះ ប៊ូវ សោភា ត្រូវបានលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ៕