រាជធានីភ្នំពេញ៖នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៨លើក បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ប្រុស៥នាក់) រងរបួសធ្ងន់ ៥នាក់ និងរបួសស្រាល១នាក់ (ប្រុស) ។ យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ទាំង៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១១គ្រឿង រួមមានម៉ូតូចំនួន ៣គ្រឿង រថយន្តធុនតូចចំនួន ៦គ្រឿង យានផ្សេងៗ ២គ្រឿង, ថ្មើរជើង ៣នាក់ ។ ប្រភពបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក, ស្រវឹង ១លើក (ស្លាប់២នាក់), មិនគោរពសិទ្ធិ ២លើក(ស្លាប់១នាក់), ប្រជែង ១លើក (ស្លាប់២នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍ ៣នាក់។
ជាមួយគ្នានេះម្សិលមិញលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន៣៧៣២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១៥២៦គ្រឿង និងពិន័យសរុប២២០៦គ្រឿង៕
គ្រោះថ្នាក់ចរាចរណ៍ម្សិលមិញស្លាប់៦នាក់ របួស៦នាក់