​ម្សិលមិញ​ស្លាប់​មនុស្ស​៧​នាក់ របួស​១៣​នាក់ក្នុង​គ្រោះថ្នាក់​ចរាចរណ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១២​លើក (​យប់​៨​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់ (​ប្រុស​៧​នាក់​) រងរបួស​ធ្ងន់ ១០​នាក់ និង​របួសស្រាល​៣​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​២៣​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១២​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៧​គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង​, យាន​ផ្សេងៗ​១​គ្រឿង​, ថ្មើរជើង​១​នាក់​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​១​លើក​, បត់​គ្រោះថ្នាក់​២​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៤​នាក់ (​យប់​៣​នាក់​)​។​
​ជាមួយគ្នានេះ​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ២,៦៨៣​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,១៧១​គ្រឿង និង​ពិន័យ​សរុប ចំនួន ១,៥១២​គ្រឿង​៕

14034727_2087698504788492_122445800150807668_n