ខេត្តកណ្តាល៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំកិនចំក្បាលកាលពីវេលាម៉ោង១៧និង០០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតនៅក្នុងភូមិស្តៅកន្លែង៤.ឃុំដីឥដ្ឋ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះកែម.សុខលាងភេទប្រុសអាយុ២៩ឆ្នាំ(ខ្មែរ)មានទីលំនៅភូមិស្តៅកន្លែង២.ឃំុដីឥដ្ឋ.ស្រុកកៀនស្វាយ(ស្លាប់)ជិះម៉ូតូម៉ាកHONDAC125ពណ៍ខ្មៅស៊េរី2016ពាក់ស្លាកលេខភ្នំពេញ1FW.5013។
ចំណែករថយន្តបង្កធុនធំសណ្តោងរឺុម៉ក(ផ្ទុកដែក)ពណ៍សពាក់ស្លាកលេខកំពង់ធំ3A.1569(អ្នកបើកបរក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រួចរត់គេចខ្លួនបាត់)។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា មុនកើតហេតុម៉ូតូជនរងគ្រោះបានបើកក្នុងទិសដៅភ្នំពេញ.អ្នកលឿងដោយប្រើល្បឿនលឿនមកដល់ចំណុកើតហេតុក៍វ៉ាក់និងរថយន្ត១គ្រឿងកំពុងបើកបរនៅខាងមុខ(ក្នុងទិសដៅស្រប)ក៍ជាន់ប្រាំងម៉ូតូបង្ខំបណ្តាលឲ្យដួលផ្លាតទាំងម៉ូតូនិងមនុស្សចូលទៅក្រោមកង់រថយន្តកំពុងបើកបរ(ក្នុងទិសដៅច្រាសគ្នា)បណ្តាលឲ្យកិនម៉ូតូនិងអ្នកបើកម៉ូតូចំក្បាលបែកធ្លាយខួរស្លាប់យ៉ាងអណោចអធម៌នៅកណ្តាលថ្នល់តែម្នាកឯងទៅ៕
បើកម៉ូតូលឿនដួលចូលក្រោមកង់រថយន្តកិនស្លាប់