ទៅ​ដេក​លើផ្លូវ​រថភ្លើង ត្រូវ​រថភ្លើង​កិន​ដាច់​ជើង​ម្ខាង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 August, 2016 ក+ ក-

​ខេត្តកំពត​៖​បុរស​ម្នាក់​ត្រូវ​រថភ្លើង​កិន​ដាច់​ខាងឆ្វេង ខណៈដែល​ស្រវឹង​ទៅ​ដេក​គង​លើ​ដែក​ផ្លូវ​រថភ្លើង​ភ្លេចខ្លួន ក៏ត្រូវ​រថភ្លើង​មកដល់​កិន​ដាច់​ជើង​តែម្តង ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៦ ចំណុច​ផ្លូវ​រថភ្លើង ត្រង់​បង្គោល​លេខ​១០២ ស្ថិតក្នុង​ភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្តកំពត​។​
​មន្ត្រីនគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ ឈ្មោះ វ៉ែន សំណាង អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងរុន ឃុំ​តានី ស្រុក​អង្គរជ័យ បាន​ផឹកស្រា​ស្រវឹង ហើយ​បានមក​ដេក​នៅលើ​ផ្លូវដែក ស្រាប់តែ​ត្រូវ​រថភ្លើង​ចេញពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ក្រុងភ្នំពេញ បាន​កិន​ដាច់​ជើង​ខាងឆ្វេង រងរបួស​ធ្ងន់​។​
ក្រោយ​ហេតុ អ្នកបើកបរ​រថភ្លើង​ដឹង​ភ្លាម ក៏បាន​បញ្ឈប់​រថភ្លើង ហើយ​ជួយសង្គ្រោះ ដល់​ជនរងគ្រោះ ឲ្យ​គេ​ដឹក​នាំយកទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​ផងដែរ​៕

fn-2016-08-22-11-41-01-0