ស្រ្តីអ្នកលក់​ត្រីងៀត និង​ត្រីឆ្អើរ​ម្នាក់​ត្រូវ​ចោរ​បន្លំ​លួច​លុយ​ជាង​៣​លាន​រៀល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 August, 2016 ក+ ក-

​ខេ​ត​បាត់ដំបង​៖​ប្រភព​ពត៌មាន​នៅ​ជុំវិញ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​វេលា​ម៉ោង​៧.៣០​នាទី ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៦ នា​ចំនុច​ផ្សារ​ថ្មី ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មាន​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បានមក​សួរនាំ​និង​ទិញ​ត្រីងៀត ត្រីឆ្អើរ ពងត្រី ត្រី​ប្រ​ម៉ា​ជាដើម​ដែលមាន​ទាំងអស់​ចំនួន​៧​មុខ ក្នុង​១​មុខ​ទិញ​ចំនួន​កន្លះ​គីឡូក្រាម ខណៈ​ជនរងគ្រោះ​រវល់​មមាញឹក​ថ្លឹង​ត្រី​នៅ​ចំហៀង​ខាងស្តាំ​ដៃ ភ្លេច​នឹកឃើញ​កាបូប​លុយ​ដែល​ដាក់​នៅខាងមុខ​ខ្លួន​ជាហេតុ​ធ្វើអោយ​ជនដៃដល់​មានឱកាស​លួច​យកតែ​ម្តង​។​
​ស្ត្រីជន​រងគ្រោះ​មានឈ្មោះ​ណ​ក់ ភឿន អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​និង​ខេត្តបាត់ដំបង​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា លោកស្រី​កន្លងមក​មិនដែល​ដាក់​លុយ​តាម​ខ្លួន​ច្រើន​ដូច​ពេលនេះ​ឡើយ ជា​លុយ​សម្រាប់​ទូរ​ទាត់​អោយ​ថ្លៃ​ត្រី​ទាំងអស់​ចំនួន​៣ ៦០០ ០០០​លាន​រៀល ក្រ​វឹល​មាស​១​គូរ​និង​ខ្សែដៃ​ប្លា​ក​ទីន​១​ខ្សែ​ទម្ងន់​៤​ជី​ទៀត​ដែល​លោកស្រី​បានដាក់​ក្នុង​កាបូប​បន្ទាប់ពី​ជិះ​ម៉ូតូ​ដួល​ពី​ល្ងាច​ហើយ​បាន​ដាច់​ខ្សែដៃ​នោះ​។​
​លោកស្រី​បន្តថា ខ​ណះ​ពេលដែល​គាត់​កំពុង​រវល់​ថ្លឹង​ត្រី​យ៉ាង​ញាប់ដៃ ជនដៃដល់​បាន​ដើរ​ចេញទៅ​បន្ទាប់ពី​លួច​លុយ​បានសម្រេច មិនយូរប៉ុន្មាន​រយះពេល​ប្រមាណ​ជិត​៥​នាទី​ទើប​គាត់​លូក​យក​ទូរ​សព្ទ័​ដៃ​ដែល​ដាក់​ក្នុង​កាបូប​ធំ​មក​និយាយ​ស្រាប់តែ​បាត់​មិនឃើញ​កាបូប​តូច​ដែល​ដាក់​លុយ ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង​តែម្តង​។​
​នគរបាល​ការពារ​សន្តិសុខ​ក្នុង​ផ្សារ​បានអោយដឹងថា ក្នុង​រយះពេល​កន្លះ​ខែ​មកនេះ​ក្នុង​ផ្សារ​មាន​ករណី​ស្រដៀង​គ្នា​ចំនួន​៣​លើក​ដែល​ជនដៃដល់​បានធ្វើ​សកម្មភាព​បានសម្រេច​ចន្លោះ​ពេលដែល​កម្លាំង​ដើរល្បាត​៕

IMG_0412IMG_0404IMG_0410