ដោយ៖ប៉ែនសុផល
បាត់ដំបង៖សម័យប្រឡងនាថ្ងៃទី២២-២៣ខែសីហាឆ្នាំ២០១៦នេះគឺជាថ្ងៃដែលសិស្សនិសិត្យទូទាំងខេត្តត្រូវតែប្រគួតប្រជែងតាមតាមចំណេះដឹងយ៉ាងពិតប្រាកដដើម្បីយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមាតាបីតាកំពង់តែទន្ទឹងរងចាំលទ្ធផលរបស់កូនៗដែលជាការតបស្នងសងគុណដ៍ធំមួយសម្រាប់ឆាកជីវិតរបស់កូនៗរបស់ពួកគាត់មាតាបិតាដែលឈរងចាំកូនៗរបស់គាត់យ៉ាងឆ្ងាយពីរបងមណ្ឌលប្រឡងជាច្រើននាក់បានប្រាប់ដល់សាពត៌មានកម្ពុជាថ្មីថាពួកគាត់ដែលបានជូនកូនៗគាត់ចូលមណ្ឌលប្រឡងហើយព្រមទាំងឈរងចាំទទួលកូនវិញនោះគឺជាការលើកទឹកចឹត្តដល់ពួកគេហើយពួកគាត់មានការកក់ក្តៅជាងពេលច្បាប់ពុំទាន់បានរិតបន្តឹងដោយគាត់បន្តថាចាប់ពីច្បាប់បានរិតបន្តឹងជាផ្លូវការមកកូនៗរបស់គាត់ហាក់ដូចជាប្លែកជាងមុនក្នុងការសិក្សា។
ចំណែកផ្នែកសន្តិសុខវិញមានកាយាមកាមយ៉ាងតឹងតែងបំផុតទាំង០៨មណ្ឌលទូទាំងខេត្តតែទោះយ៉ាងនេះក្តីបើនៅក្នុងបណ្ឌលមួយៗបើគ្មានការជួយចូលរួមរិតបន្តឹងពីលោកគ្រូអ្នកគ្រូទេបញ្ហាគឺវានៅដដែលគណះគម្មាការនៅតាមមណ្ឌលនិងលោកគ្រូអ្នកគ្រូបានបញ្ជាក់ថាចំពោះការអនុវត្តន៍ច្បាប់របស់រដ្ឋមន្ត្រីថ្នាក់ជាតិឲ្យមានប្រសិទ្ធិភាពនោះទាល់តែយើងទាំងអស់គ្នាមានភាពស្មោះត្រង់ដើម្បីអនាគត់ក្មេងជំនាន់ក្រោយហើយបើក្រៅរបងការពារដោយសមត្ថកិច្ចយ៉ាងតឹងតែងក៍ដោយវាពុំទាន់គ្រប់គ្រាន់នោះទេទាល់អ្នកខាងក្នុងរបងចេះការពារថែមទៀតទើបសម័យប្រឡងនេះទទួលបានដោយយុត្តិធម៌ដូច្នេះនៅតាមបន្ទប់មួយៗមានការការឆែកឆេយ៉ាងល្អិតល្អន់ក្នុងនោះក៍មានអ្នកសង្កេតផងដែរតែលទ្ធផលយ៉ាងណានោះរងចាំការប្រកាសជាផ្លូវការនាថ្ងៃខាងមុខ៕
០២ថ្ងៃសម្រាប់អនាគត់ពិងផ្អែកលើការសិក្សាយ៉ាងពិតប្រាកដ