ម្សិលមិញ​ស្លាប់​៤​នាក់ របួស​៩​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៨​លើក (​យប់ ៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ (​ស្រី ២​នាក់​) រងរបួស​ធ្ងន់ ៧​នាក់ (​ស្រី ១​នាក់​) និង​របួសស្រាល ២​នាក់ (​ស្រី ១​នាក់​) ។​
​យោងតាម​នាយក​រដ្ឋា​ន នគរបាល​ចរាចរណ៍ បាន​ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៤​គ្រឿង រួមមាន ម៉ូតូ ចំនួន ៨​គ្រឿង រថយន្ត​ធុន​តូច ចំនួន ២​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ៣​គ្រឿង យាន​ផ្សេងៗ ចំនួន ១​គ្រឿង និង​អ្នក​ថ្មើរជើង ១​នាក់ ។ មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ២​លើក (​ស្លាប់ ២​នាក់​), ប្រជែង​គ្រោះថ្នាក់ ២​លើក (​ស្លាប់ ២​នាក់​), បត់​គ្រោះថ្នាក់ ២​លើក និង​មិន​គោរព​សិទ្ធិ ២​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៧​នាក់ (​យប់ ១​នាក់​) ។​
ជាមួយគ្នានេះ​ម្សិល​មិ​ញា​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ២ ១៧៩​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ៨៩៧​គ្រឿង និង​ពិន័យ​សរុប ចំនួន ១ ២៨២​គ្រឿង ៕

14034727_2087698504788492_122445800150807668_n