រាជធានីភ្នំពេញ៖សមត្ថកិច្ចខណ្ឌជ្រោយចង្វាបានឃាត់ខ្លួនក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់តាមពាក្យបណ្តឹងម្តាយក្មេងស្រីរងគ្រោះពីបទចាប់រំលោភកូនស្រីដែលមានវ័យត្រឹមតែ៥ឆ្នាំ រហូតបានសម្រេច។ ករណីរំលោភនេះបានកើតឡើងនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចក្នុងរោងស្នាក់នៅការដ្ឋានសំណង់បុរីអង្គរភ្នំពេញ ផ្លូវជាតិលេខ៦ ក្រុម១២ ភូមិខ្ទរ សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វាលោក ឯក សេរីវធ បានឲ្យដឹងថា ក្មេងប្រុសបង្កឈ្មោះឃី ឌី អាយុ១៣ឆ្នាំ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើជាមួយម្ដាយឈ្មោះហេង លី និងមានស្រុកកំណើតនៅវស្រុកកងមាស ខេត្តកំព ង់ចាម។ រីឯក្មេងស្រីរងគ្រោះមានឈ្មោះ ធ រត អាយុ៥ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ ជាមួយម្ដាយឈ្មោះ សេង ណារីន និងមានស្រុកកំណើតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បើតាមស្ត្រីឈ្មោះសេង ណារីន ត្រូវជាម្ដាយរបស់ ក្មេងស្រីរងគ្រោះបានរៀបរាប់ពីដំ ណើររឿងប្រាប់សមត្ថកិច្ចថាគាត់បានចាកចេញពីស្រុកកំណើតមកធ្វើជាកម្មករជាមួយស្វាមីនៅក្នុងបុរីអង្គរភ្នំពេញរយះពេល១ឆ្នាំមកហើយ ដោយយកកូនស្រីរងគ្រោះមកស្នាក់នៅ ជាមួយនៅក្នុងរោងកម្មករដែលថៅកែសង់អោយ។ ជារៀងរាល់ថ្ងៃគាត់និងប្តីទៅធ្វើការបាត់ៗដោយទុកអោយកូនស្រីរងគ្រោះនៅចាំរោងម្នាក់ឯងហើយថ្ងៃនោះក៏កើតរឿងនេះតែម្តង៕