រាជធានីភ្នំពេញ៖នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក (យប់១លើក) មិនបណ្តាលឲ្យមនុស្សស្លាប់នោះទេ គ្រាន់តែរងរបួសធ្ងន់៦នាក់និងរបួសស្រាល៥នាក់។ នេះបើរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៧គ្រឿង រួមមានម៉ូតូចំនួន៤គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង, យានផ្សេងៗ ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, កត្តាយានយន្ត១លើក, មិនចេះបើកបរ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៧នាក់ (យប់៤នាក់)។
ជាមួយគ្នានេះនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះលទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២,២៤៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,០៧៣គ្រឿង និងពិន័យសរុប ចំនួន១,១៧៣គ្រឿង៕