​លិខិត​របស់​តុលាការត្រូវសមត្ថកិច្ច​យក​ទៅ​បិទមុខ​ផ្ទះ​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​បាន​យក​លិខិត​ជូនដំណឹង​មួយច្បាប់​របស់​តុលាការ​ទៅ​បិទ​នៅមុខ​ផ្ទះ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ខណដែល​លិខិត​ខាងលើនេះ​បាន ប្រាប់​មក​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​តំណាងរាស្ត្រ​មណ្ឌល កំពង់ចាម ឲ្យ​ដឹងថា សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ២៤០១ ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ដែល​បាន​ចោទប្រកាន់​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ ១៣៨២ អ​.​យ​.​ឋ ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ បដិសេធ​ក្នុងការ​ចូលខ្លួន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ តាម​បញ្ញា​ត្តិ​មាត្រា ៥៣៤ នៃ​ក្រមព្រហ្មទណ្ឌ យើង​បាន​ចាត់ការ​ស៊ើបសួរ​ចប់សព្វគ្រប់​និង​បានសម្រេច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ជំនុំជម្រះ​តាម​ដីកា​ដំណោះស្រាយ​លេខ​២៨៩១ ក​១.​ដ​.​ដ ចុះ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៦៕

IMG-20160824-WA0004IMG-20160824-WA0003IMG-20160824-WA0001