កម្មករ​រោងចក្រ ខេ​ម​បូ​ថិ​ច ត្រេ​ឌី​ង ខាំ​ភេ​នី លើក​មកសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្នើដក​មេការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 August, 2016 ក+ ក-

​ខេត្តតាកែវ​៖​កម្មករ​រោងចក្រ​ដេរ សំលៀកបំពាក់ ខេ​ម​បូ​ថិ​ច ត្រេ​ឌី​ង ខាំ​ភេ​នី ដែលមាន​ទីតាំង​នៅក្នុង​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ រាប់ពាន់នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាននាំគ្នា​ហែ​ក្បួន​មកកាន់​សាលាខេត្ត​តាកែវ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ អោយ​ដក​មេការ​រោងចក្រ​ចេញពី​ការងារ ដោយ​ក្រុមកម្មករ​បាន​ចោទ ប្រកាន់​មេការ​រោងចក្រ​បាន​ប្រើប្រាស់​អាកប្បកិរិយា​មិនល្អ​ដាក់​កម្មករ​។ ការហែក្បួន​ធ្វើបាតុកម្ម​មក​សាលាខេត្ត​នេះ បន្ទាប់ពី​ពួកគេ​បាននាំគ្នា​តវ៉ា​នៅក្នុង​រោងចក្រ​អស់​រយះពេល​ជិត​មួយ​សប្តាហ៍​មកហើយ ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល ។​
​ពាក់ព័ន្ធ​ការតវ៉ា​ខាងលើនេះ លោក ម៉ឹង វី​រី​យ៉ា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជី​រៈ​ខេត្តតាកែវ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បន្ទាប់ពី​មាន ការតវ៉ា​របស់​ក្រុមកម្មករ មន្ត្រី​មន្ទីរ​ការងារ​បាន​ចុះទៅ​សម្របសម្រួល និង​ផ្សះផ្សារ ដោយបាន បាន​ដោះស្រាយ អោយ​សះជា​បាន​៨​ចំណុច នៅសល់ ១​ចំណុច​ទៀត​គឺ​ការទាមទា​អោយ​ដក​មេការ​រោងចក្រ​នោះ គឺ​បាន​បញ្ជូន បញ្ហា​នេះ​ទៅអោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ជា​អ្នក​ស​ម្រ​ច ព្រោះ​មន្ទីរ​ពុំមាន​សិទ្ធិ​សម្រេច​នោះទេ​៕

d40ba18d352e012275551f0102024b8e